រឿងប្រលោមលោកនេះ និពន្ធដោយក្រុមអ្នកនិពន្ធ Senses Novel ដោយលោក Ken រួមទាំងការរចនារូបដោយលោក Ken ផ្ទាល់។ សៀភៅនេះសរុបមាន 312 ទំព័រ ជាប្រភេទសៀវភៅគម្របទន់។
រឿងប្រលោមលោកនេះមាន 2 ទម្រង់៖ សៀវភៅ និង eBook
អ្នកនិពន្ធ និងកែសម្រួល៖ ខេន
រូបភាព៖ Ken
បម្រាម៖
ដោយសារកម្រងសៀវភៅនេះជាប្រភេទ 18 បូក ដូច្នេះហេីយយេីងខ្ញុំសូមធ្វេីការក្រេីនរំលឹកជាមុនថាពុំអនុញ្ញាតិអោយអ្នកអាន ដែលមានអាយុក្រោម 18 ឆ្នាំអាននោះទេ។ បន្ថែមពីនេះទៅទៀត សៀវភៅមួយក្បាលនេះមានរួមបញ្ចូលជាមួយពាក្យពេចន៍ មិនសមរម្យមួយចំនួន សូមអានដោយការត្រៀមចិត្ត។
ដួងកែវនាគ (Book)
ផ្ទៃមេឃប្រែទៅជាខ្មៅងងឹតហាក់បីដូចជាខឹងនឹងអ្នកទាំងពីរដែលបានជួបគ្នា! រន្ទះបាញ់ខ្ទរខ្ទារពេញផ្ទៃមេឃ មុននឹងរាងកាយព្រះកែវមរកត ប្រែទៅជារូបនាគពាក់កណ្តាលទាំងវេទនា ហេីយ ពេជ្យ ក៏ត្រូវខ្វាក់ភ្នែកភ្លាមៗ! ដូចមានអ្នកមកឆក់យកកែវភ្នែករបស់គេទៅបាត់អញ្ចឹង។ មុខសង្ហាប្រឡាក់សុទ្ធតែឈាម ដៃទាំងគូលេីកមកស្ទាបលេីភ្នែកដែលបិទព្រោះតែគ្មានកែវភ្នែកនោះ ព្រះបុត្រាឈឺចាប់សុះសាច់ដូចគេយកអ្វីមកដកស្រកាចេញពីព្រះកាយ។ ម្ចាស់ក្សត្រីនាគ ទ្រង់លេីកព្រះហស្ថមកខ្ទប់មាត់ហេីយ ទឹកនេត្រាក៏ហូរចុះមកយ៉ាងច្រេីនដូចជាទឹកបាក់ទំនប់ ដោយសារតែអាណិតបុត្រខ្លាំងពេក ...