top of page

សៀវភៅប្រលោមលោកនេះ និពន្ធដោយក្រុម Senses Novel ដែលមានបទពិសោធន៍ជាច្រេីនឆ្នាំ។ រឿងប្រលោមលោកនេះជារឿងប្រភេទ BL បែបខ្មែរ បូករួមស្នេហា ឃាតកម្ម និងអាថ៌កំបាំង។  សៀវភៅប្រលោមលោកនេះសរុបមាន 313 ទំព័រ។

 

រឿងប្រលោមលោកនេះមាន 2 ទម្រង់៖ សៀវភៅ និង eBook

 

អ្នកនិពន្ធ៖ ខេន

អ្នកកែសម្រួល៖ Vittoria និង ការ៉ា

ទីប្រឹក្សា និង រចនារូបភាព៖ Vittoria

 

បម្រាម៖

ដោយសារកម្រងសៀវភៅនេះជាប្រភេទ 18 បូក ដូច្នេះហេីយយេីងខ្ញុំសូមធ្វេីការក្រេីនរំលឹកជាមុនថាពុំអនុញ្ញាតិអោយអ្នកអាន ដែលមានអាយុក្រោម 18 ឆ្នាំអាននោះទេ។ បន្ថែមពីនេះទៅទៀត សៀវភៅមួយក្បាលនេះមានរួមបញ្ចូលជាមួយពាក្យពេចន៍ មិនសមរម្យមួយចំនួន សូមអានដោយការត្រៀមចិត្ត។

ប្រាសាទអាស្រមអាមាតះ វគ្គ ទេវរូបព្រះនេត្រក្រហម (Book)

SKU: 00138-99
8,00$Price
Quantity
  • ព្រះច័ន្ទពេញដួង  មើលទៅស្រស់ស្អាតខ្លាំងណាស់  ប៉ុន្តែមួយរំភេចក៏ប្រែមកពណ៌ក្រហមយ៉ាងរហ័ស  ពណ៌ក្រហមដូចជាឈាមគួរឲ្យខ្លាច  ពន្លឺព្រះច័ន្ទចាំងជះទៅលើផ្ទៃព្រៃ   ដែលកំពុងតែមានសម្លេងសត្វត្មាត   និងសត្វក្លែងស្រាក់   កំពុងតែយំយ៉ាងគ្រលួច។ អ័ព្ទចុះមកគ្របដណ្តប់ព្រៃទាំងមូល ដោយមុននឹងមានសម្លេងឆ្កែលូរ គឺលូរប្រណាំងនឹងសម្លេងក្លែងស្រាក់ដែលនៅលើចុងជ្រៃធំ។  សីតុណ្ហភាពមេឃចុះត្រជាក់ បង្ហាញពីឥទ្ធិពលនៃធម្មជាតិនៅក្នុងព្រៃ   ត្រជាក់រហូតដល់ព្រឺឆ្អឹងខ្នង...   ភ្លាមនោះ  កណ្តាលព្រៃក៏មានស្រមោលមួយដែលកំពុងតែដើរ    មើលទៅហាក់ដូចជាស្រមោលរបស់មនុស្សប្រុស?

    ពន្លឺព្រះច័ន្ទចាំងមកចំស្រមោលដើរកាត់ព្រៃនោះ    ចាំងចំមនុស្សប្រុសមាឌមាំម្នាក់ ដែលមើលទៅគួរឲ្យខ្លាច។  ប្រុសមាឌមាំនោះមិនមានពាក់អាវ សាច់ដុំរឹងមាំ ដៃរបស់គេហាក់ដូចជាកំពុងតែកាន់អ្វីម៉្យាង   ប្រឹងអូសអ្វីមួយដែលមានទម្ងន់ធ្ងន់   ប្រឹងអូសរហូតបង្ហាញឲ្យឃើញថាក្នុងដៃរបស់គេនោះជាអ្វី... ជាជើងរបស់មនុស្ស!  ហើយដៃស្តាំមានលីកាំបិទធំមួយទៀត!...

bottom of page