eBook ប្រលោមលោកនេះ ជាស្នាដៃដំបូងរបស់អ្នកនិពន្ធ គី ស៊ូហ័រ ជាប្រលោមលោកបែប ម៉ាហ្វៀនិងជាប្រភេទរឿង BL ។ eBook នេះសរុបមាន 515 ទំព័រ ។
រឿងប្រលោមលោកនេះបច្ចុប្បន្នមានជាទម្រង់ eBook តែប៉ុណ្ណោះ។
អ្នកនិពន្ធ៖ គី ស៊ូហ័រ
កែសម្រួល៖ សៀវ អូន
រូបភាព និងរចនាក្របដកស្រង់៖ Pinterest
បម្រាម៖
ហាមមិនអោយក្មេងក្រោមអាយុ 18ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺខ្សោយបេះដូងអានទេ ព្រោះក្នុងរឿងនេះអាចនឹងមានឈុតឆាកកាប់សម្លាប់គ្នា និងឈុតឆាកការធ្វេីទារុណកម្មផ្សេងៗយ៉ាងឃោរឃៅ ដែលអាចនឹងប៉ះពាល់ដល់ ផ្លូវអារម្មណ៍អ្នកអានខ្លាំង ក្នុងករណីអ្នកអានមិនបានស្តាប់តាមបម្រាប់របស់អ្នកនិពន្ធយេីងទេ។ សូមអានដោយមានការទទួលខុសត្រូវ។
មនុស្សសម្ងាត់ eBook (Full Novel)
ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ់នឹងវិថីជីវិតមួយនេះទេគេមានតែខំលើសដើម ប៉ុន្តែវាជារឿងចៃដន្យណាស់ ដែលនៅសុខៗគេក៏បានទៅជួបបុរសម្នាក់ដែលនៅឆ្ងាយសែនឆ្ងាយពីពិភពដែលគេរស់នៅ។ បុរសម្នាក់នោះជាបុរសម្នាក់ដែលរស់នៅក្នុងសង្គមងងឹតតែគេបែរជាមានចិត្តល្អណាស់ ល្អជាងមនុស្សដែលធ្លាប់វាយតម្លៃថាពួកគេជាមនុស្សការសាហាវទៀតផង គេល្អរហូតដល់ធ្វើអោយជីវិតរបស់ក្មេងប្រុសម្នាក់បានផ្លាស់ប្តូរ360°ពីក្មេងប្រុសដែលគ្មានអ្នកខ្វាយខ្វល់គ្មានអ្នកអោយតម្លៃតែពេលនេះគេបែរជាបានឡើងទៅដល់ចំណុចកំពូលធ្វើអោយអ្នកដទៃស្រមៃចង់បានជីវិតរបស់គេដែរ ដែលសាមីខ្លួនក៏មិននឹកស្មានដល់ដែរ។ តើការចែដន្យមួយនេះអាចប្រែខ្សែជីវិតរបស់គេយ៉ាងណាខ្លះ?តើហេតុអីទៅបានជាគ្រប់យ៉ាងបានមកដល់ចំណុច?
រាល់ជម្រេីសក្នុងការទិញសៀវភៅរបស់អ្នកមិនមានការលុបការទិញ ឬសងប្រាក់វិញឡេីយ។