រឿងប្រលោមលោកនេះ និពន្ធដោយក្រុមអ្នកនិពន្ធ Senses Novel ដោយលោក Ken និងអ្នកកែសម្រួលដែលមានបទពិសោធន៍ជាច្រេីនឆ្នាំ។ សៀវភៅប្រលោមលោកនេះជាប្រភេទសៀវភៅ mini ខ្នាតតូចសរុបមាន 314 ទំព័រ។
រឿងប្រលោមលោកនេះមាន 2 ទម្រង់៖ សៀវភៅ និង eBook
អ្នកនិពន្ធ៖ ការ៉ា
អ្នកកែសម្រួល៖ ខេន និង ការ៉ា
បម្រាម៖
ដោយសារកម្រងសៀវភៅនេះជាប្រភេទ 18 បូក ដូច្នេះហេីយយេីងខ្ញុំសូមធ្វេីការក្រេីនរំលឹកជាមុនថាពុំអនុញ្ញាតិអោយអ្នកអាន ដែលមានអាយុក្រោម 18 ឆ្នាំអាននោះទេ។ បន្ថែមពីនេះទៅទៀត សៀវភៅមួយក្បាលនេះមានរួមបញ្ចូលជាមួយពាក្យពេចន៍ មិនសមរម្យមួយចំនួន សូមអានដោយការត្រៀមចិត្ត។
សហការបំបែកក្តីអាថ៌កំបាំង (Book)
សម្លេងកាចត្រូវបានបញ្ចប់មុននឹងភ្លេីងត្រូវបេីកឡេីងមកបំភ្លឺផ្ទៃបន្ទប់ទាំងមូល។ រាងខ្ពស់ពាក់ស្រោមមុខដេីរចុះមកតាមកាំជណ្តេីរជាមួយនឹងខ្សែរតីម្យ៉ាងនៅក្នុងដៃរបស់គេ។ ស្ថានភាពបន្ទប់ដូចជានៅក្រោមដី វាជាបន្ទប់ក្រោមដីដ៏ធំ និងមានវត្ថុចម្លែកៗជាច្រេីនមិនគួរឲ្យជឿ។ ភ្លេីងបានបេីកកាលណាម្ចាស់សម្លេងតូចមុននេះ ក៏ត្រូវបង្ហាញខ្លួនផងដែរ ...